លោក ជួន ណា​រិន្ទ ៖ បងប្អូន កុំ​បារម្ភ​រឿង​ចិន សមត្ថកិច្ច​ចេះ​ដោះស្រាយ​ហើយ កុំ​មានការ​ភ័យខ្លាច​

ព្រះសីហនុ ៖ នា​រយៈពេល​ចុងក្រោយ​នេះ នៅ​ខេត្ត​ព្រះសីហនុ ឃើញថា​ខាង​សមត្ថកិច្ច​កិច្ច​បាន​បង្ក្រាប​បញ្ហា​សន្តិសុខ​សង្គម បទល្មើស​ផ្សេងៗ​បានជា​បន្តបន្ទាប់ ដែល​ភាគច្រើន​បង្កឡើង​ដោយ​ជនជាតិ​ចិន តាមរយៈ​ការរស់នៅ ធ្វើការ និង​របរ​រកស៊ី ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ខ្លះ​មានការ​ភ័យខ្លាច​ក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​ខេត្ត​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ ។​

បើតាម​បទសំភាសន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ទៅកាន់​បណ្ដាញ​ព័ត៌មាន​ថា បទល្មើស​ជនជាតិ​នៅក្នុង​ខេត្ត​ព្រះសីហនុ គឺ​មិនបាន​បង្ក​ឲ្យ​ប៉ះពាល់​ទៅដល់​មុខមាត់​តំបន់​ទេសចរ​របស់​ក​ម្ពុ​ជា​ទេ ហើយ​លោក​ក៍បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​មក​កម្សាន្ត​ចុះ កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ គឺ​លោក​ធានា​១០០% តែម្ដង​។​

លោក​បាន​បន្ថែម​ទាក់ទង​នឹង​ការគ្រប់គ្រង​ជនបរទេស​នេះ​ថា ខាង​ស្នងការ​នគរបាល​ខេត្ត​មាន​ផែនការ​គ្រប់គ្រាន់ ក្នុងការ​គ្រប់គ្រង​សភាព​ការដែល​កើតឡើង​ដោយ​អនុវត្ត​ទៅតាម​ច្បាប់​នៃ​ប្រទេស​កម្ពុជា ដោយ​បញ្ជូន​ទៅកាន់​តុលាការ​ដូចគ្នា ពាក់ព័ន្ធ​នឹង​បទល្មើស​នៅ​កម្ពុជា ហើយក៍​ការពារ​ចំពោះ​ជនបរទេស​ដែល​ធ្វើការ​នៅ​កម្ពុជា​ស្របច្បាប់​។​

​លោក​បញ្ជាប់​បន្ថែម​ថាព​ល​រដ្ឋ​ដែលមាន​ការភ័យខ្លាច​នោះ គឺ​ដោយសារតែ​ទទួលបាន​ព័ត៌មាន​មិន​ច្បាស់ ការពិតទៅ​មិន​អ៊ីចឹង​ឡើយ ដោយសារតែ​ពួកគាត់​ទទួលបាន​ព័ត៌មាន​តែមួយ​ផ្នែក ហើយ​បើ​ប្រជាជន​នៅ​ទី​រួម​ខេត្ត​នេះ​មិន​ចាប់អារម្មណ៍​អី​រឿង​ហ្នឹង​ទេ គឺ​ចាប់អារម្មណ៍​តែ​រឿង​ទទួលទាន​គាត់​ហ្នឹង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close