អំពើហិង្សាឆក់ប្លន់ យ៉ាងអនាធិបតេយ្យនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង

រដ្ឋាភិបាលអាំហ្វ្រិកខាងត្បូង នៅថ្ងៃទី ១៥ខែកក្កដា បានស្នើដល់ប្រធានាធិបតី Cyril Ramaphosa ដាក់ពង្រាយកម្លាំងទាហាន រហូតដល់ទៅ២៥ពាន់នាក់ ដើម្បីបំបែកក្រុមបាតុករហិង្សា ការឆក់ប្លន់បំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ បាតុកម្មងានឈានដូលថ្ងៃទី៦ហើយនៅក្នុងប្រទេសនេះ។

មានប្រសាសន៍ទៅកាន់ រដ្ឋសភា រដ្ឋមន្ត្រីការពារជាតិ អាហ្វ្រិកខាងត្បូងលោកស្រី Nosiviwe Mapisa-Nqakula បានបញ្ជាក់ថា បានដាក់សំណើរទៅកាន់ប្រធានាធិបតី ដើម្បីដាក់ពង្រាយទាហាន ២៥ពាន់នាក់ រក្សាសន្តិសុខសណ្តាប់ធ្នាប់។
រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង រងសម្ពាធយ៉ាងខ្លាំង ដោយត្រូវបង្ខំចិត្តដាក់កម្លាំងទាហានទើបអាចទប់ស្កាត់បាតុកម្មហិង្សា ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិដែលកំពុងតែប្រឈមការលំបាក់ស្រាប់ហើយនោះ ។ មានហាងលក់ទំនិញ ផ្សារទំនើប ជាង ៨០០កន្លែងត្រូវក្រុមបាតុករវាយប្រហារយក យកទំនិញគ្មានសល់ ប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ទំនិញ នៅទូទាំងប្រទេស។
តាមតួលេខរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង មានករណីឆក់ប្លន់ចំនួន២០៨ករណី មានចេតនា ។ កាលពីថ្ងៃទី ១៤ខែកក្កដា កម្លាំងទាហានប្រទេសនេះបានដាក់ពង្រាយ ៥០០០នាក់ ដើម្បីទប់ស្កាត់អំពើហិង្សា ។ ការប៉ះទង្គិចគ្នាជាមួយកម្លាំងទាហាន បណ្តាលឲ្យមនុស្ស ៧២នាក់ស្លាប់ និង ជាង ១២០០នាក់ត្រូវបានចាប់ខ្លួន៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។