នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ក្លែងក្លាយ​នៅ​ក្រុង​តាខ្មៅ​

ខេត្តកណ្ដាល​៖​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រោម​បញ្ជា​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ដោយមាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​ងរ​ង​អម​សាលាដំបូង​ខេត្ដ​កណ្ដាល បានធ្វើការ​បង្ក្រាប​សិប្បកម្ម​ផលិត​បារី​ក្លែង​ក្កាយ​។​

ហេតុការណ៍​ចុះបង្ក្រាប​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ២​រោច ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ ទីតាំង​សិប្បកម្ម​ផលិត​បារី​ក្លែងក្លាយ​ស្ថិតនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល នេះ​តាម​ការបញ្ជាក់​ពី​លោក​ឧ​ត្ត​ម​សេនីយ​ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​។​

ជុំវិញ​ការចុះ​ឆែកឆេរ​ទីតាំង​សិប្បកម្ម​ផលិត​បារី​ក្លែង​ម៉ាក​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ នឹង​ឆែកឆេរ​យ៉ាង​យកចិត្តទុកដាក់ ហើយ​សមត្ថកិច្ច​បាន​ឆែក​រកឃើញ​នូវ​វត្ថុតាង​មួយចំនួន និង​ដកហូតយក​ទៅធ្វើ​ការស្រាវជ្រាវ​បន្តទៀត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close