ថៃ៖ ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃជិត ១ម៉ឺននាក់ទៀត និងស្លាប់ ៦៧នាក់បន្ថែម
ថៃ៖ នាព្រឹកថ្ងៃទី១៦ កក្កដា ២០២១នេះ ក្រសួងសុខាភិបាលថៃបានប្រកាសថា ប្រទេសនេះមានការឆ្លងជំងឺកូវីដ១៩ ចំនួន៩៦៩២នាក់ទៀតបន្ថែមទៀត និងស្លាប់មនុស្សព្រោះជំងឺមួយនេះ ៦៧នាក់បន្ថែមទៀតដែរ ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ។
ក្រសួងថា ក្នុងចំណោមឆ្លងថ្មីទាំងជិត១ម៉ឺននាក់នេះ ក៏មានឆ្លងក្នុងពន្ធនាគារ៦១៥នាក់ផងដែរ។ ២៤ម៉ោងចុងក្រោយមកនេះ ក៏មានជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន៥៧៣០នាក់ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។
គិតត្រឹមព្រឹកថ្ងៃទី១៦ កក្កដា ថៃមានឆ្លងកូវីដ១៩ សរុបចំនួន៣៨១៩០៧នាក់ ជាសះស្បើយវិញ ២៧១៨៥៧ករណីហើយ និងស្លាប់សរុបកើនដល់ ៣០៩៩នាក់ ចាប់តាំងពីថៃមានវីរុសនេះដំបូង កាលពីដើមឆ្នាំ២០២០មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។