ថៃ ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មីជាង ១១ ០០០ករណីទៀត ខណៈបន្តមានអ្នកស្លាប់ ៨១នាក់
ថៃ៖ ក្រសួងសុខាភិបាលថៃនៅក្នុងថ្ងៃចន្ទនេះរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានចំនួន១ម៉ឺន១ពាន់៧៨៤ករណី និងស្លាប់៨១នាក់បន្ថែមទៀត។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ មាន១ម៉ឺន១ពាន់៦៨៤ករណីជាប្រជាជនទូទៅ និង ១០០ ករណីទៀតជាអ្នកទោសក្នុងពន្ធនាគារ ។ ចាប់តាំងពីថ្ងៃទី០១ ខែមេសា នៅពេលជំងឺកូវីដ១៩រលកទី៣ផ្ទុះឡើង មានអ្នកជំងឺចំនួន៣៨ម៉ឺន៦ពាន់៣០៧នាក់ ក្នុងនោះមាន២៦ម៉ឺន២ពាន់២២៥នាក់បានជាសះស្បើយ ។
ដោយឡែកចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ថៃមានករណីឆ្លងសរុប៤១ម៉ឺន៥ពាន់១៧០ករណី ក្នុងនោះមាន២៨ម៉ឺន៩ពាន់៦៥១នាក់បានជាសះស្បើយ ។ ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣ មានចំនួន៣ពាន់៣២៨នាក់ ធ្វើអោយការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនឡើងដល់៣ពាន់៤២២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។