រដ្ឋមន្រ្តីកសិកម្មថា រឿងបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ អត់ពាក់ព័ន្ធជាមួយក្រសួងទេ
រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩កក្កដា នេះថា ការបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ មិនស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្មទេ ។
លោករដ្ឋមន្រ្តីបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា មួយរយៈពេលកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មាន និងសាធារណជន មួយចំនួនបានចុះផ្សាយអត្ថបទ និងធ្វើការបកស្រាយដាក់បន្ទុកមកលើក្រសួង លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសការបង្ក្រាបបទល្មើសព្រៃឈើ និងជលផល ដោយមិនបានតាមដាន និងសិក្សាឲ្យបានច្បាស់លាស់ពីដំណើរការធ្វើកំណែទម្រង់របស់ប្រមុខរាជរដ្ឋាភិបាល បជាហេតុធ្វើឱ្យសាធារណជន មានការយល់ច្រឡំមកលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បើតាមការបញ្ជាក់របស់លោក វេង សាខុន ថា ការបង្រ្កាបបទល្មើសព្រៃឈើ និងនេសាទ វាជាសមត្ថកិច្ចរបស់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទគ្រាន់តែបូកសរុបរបាយការណ៍ទាំងនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។