កម្ពុជា បន្តមានអ្នកឆ្លងកូវីដ១៩កើន ៧៩០នាក់ ខណៈមានជារហូតដល់ ១ ០៨៧នាក់ និងស្លាប់ ២២នាក់ទៀត
ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៧៩០នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ១ ០៨៧នាក់ និងមានអ្នកស្លាប់ថ្មីកើន ២២នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៧៩០នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២០៩នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៥៨១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៦៧ ៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦០ ០១៧នាក់ និងអ្នកស្លាប់កើនឡើង ១ ១២៨នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។