ប្រទះឃើញសត្វផ្សោត១ក្បាល ទម្ងន់ជិត១០០គីឡូក្រាម ងាប់ដោយសារជាប់មង
ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញជលផល កាលពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យសាកសពត្រីផ្សោត១ក្បាល ដែលបានងាប់និងអណ្តែតទឹកមកទើលើឆ្នេរពយជំទាវ ម៉ៅ ។
តាមការពិនិត្យរបស់មន្ត្រីជំនាញ ត្រីផ្សោតនេះមានទង្ងន់ ប្រហែល៩០គក្រ ប្រវែងបណ្តោយ២,២៤ម ទទឹង០,៦០ម ជាប្រភេទ ផ្សោតឃ្លៀច(Indo-Pacific humpoback dolphin)ឈ្មោល។
ផ្សោតប្រភេទនេះ មាននៅតំបន់កោះព្រិង ឆ្នេរខែម មុខរាម នៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រដែលត្រូវការពារដោយអនុត្រឹក្យលេខ១២៣ អ.ន.ក្រ ។ តាមការសន្និដ្ឋាន ត្រីផ្សោតឃ្លៀចនេះ បានងាប់ដោយសារជាប់ឧបករណ៍នេសាទ (មង) ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។