អធិកា​ប​តី​អាល្លឺម៉ង់ ទៅ​សួ​សុខទុក្ខ​ពលរដ្ឋ​ក្នុង​តំបន់​រងគ្រោះ​

អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel មាន​ភាព​តក់ស្លុត​យ៉ាងខ្លាំង ក្រោយ​លោកស្រី​ទៅកាន់​ភូមិ Schuld នៅក្នុង​រដ្ឋ Rhideland Palatinate ដែលជា​តំបន់​រងគ្រោះ​ខ្លាំងជាងគេ​ដោយ​គ្រោះទឹកជំនន់ កាលពី​សប្តាហ៍​កន្លងមក​។​

​នៅ​ល្ងាច​ថ្ងៃទី​១៨​ខែកក្កដា លោកស្រី Angela Merkel បាន​ទៅ​ត្រួតពិនិត្យ ទីតាំង​រងគ្រោះ ដោយ​ទឹកជំនន់ បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ទឹក​នៅ​ទន្លេ Ahr លេច​ហូរ​ខ្លាំង​បំផ្លាញ​ផ្ទះ​ស្បែង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ជាច្រើន​។​

​លោកស្រី​បង្ហាញ​ការតក់​ស្ល​ត់​យ៉ាងខ្លាំង​ពេល​ឃើញ​ទិដ្ឋភាព នៃ​ការបំផ្លាញ​ដោយ​គ្រោះទឹកជំនន់ ។ លោកស្រី​បញ្ជាក់ថា​«​វា​គួរឱ្យ​រន្ធត់​ណាស់ មិនអាច​ពិពណ៌នា​អំពី​ការបំផ្លិចបំផ្លាញ​ជា​ភាសា​អាឡឺម៉ង់​នោះឡើយ​”​។​

​នៅក្នុង​សន្និសីទកាសែត​លោកស្រី Merkel បាន​ឲ្យ​ដឹងថា « អាល្លឺម៉ង់​គឺជា​ប្រទេស​ខ្លាំងក្លា យើង​នឹង​ប្រឆាំង ជាមួយ​ច្បាប់ធម្មជាតិ ក្នុង​រយៈពេល​ខ្លី​ក៏ដូចជា​រយៈពេល​វេ​ល​។ យើង​ត្រូវមាន​វិធាន​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ ទើប​អាច​ទប់ស្កាត់​គ្រោះធម្មជាតិ​បាន​។​

​លោកស្រី​បញ្ចាក់​ថា​រដ្ឋាភិបាល​នឹង​ជួយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹ​ជំនន់​ខាងលើ ។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាល្លឺម៉ង់​លោក Scholz បាន​សន្យា​ចាំ​ណាយ​ប្រាក់ ៣០០​លាន​អឺរ៉ូ ជួយ​ដល់​ពលរដ្ឋ​ដែល​បាត់បង់​ផ្ទះសម្បែង​ដោយ​គ្រោះទឹកជំនន់ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close