អ្នក​ឆ្លង​កូ​វីដ ១៩​នៅ​វៀតណាម​ថយចុះ​បន្តិច នៅ​ឥណ្ឌូនេស៊ី​កើនឡើង​

ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ថ្មីៗ​នៃ​ជំងឺ​កូ​វីដ​១៩ ចំនួន ៤,១៩៥​ករណី ដែលជា​ចំនួន​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​បំផុត​មួយ​។​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​៤,១៧៥​ជា​ករណី​ឆ្លង​នៅក្នុង​ស្រុក និង​មាន​២០​នាក់​ប៉ុណ្ណោះ​ជា​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស ហើយ​ទីក្រុង​ហូជីមិញ តែឯង​រ៉ាប់​រ៉ង​ចំនួន ៣,០៧៤​ករណី​។​

​សរុប​មកវិញ គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ៥៨,០២៥​នាក់ ក្នុងនោះ​ស្លាប់​៣៣៤​នាក់ និង​ជាសះស្បើយ​ចំនួន ៥៨,០២៥​នាក់​។​

​ចំណែក​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​វិញ ក្រសួងសុខាភិបាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​រកឃើញ​អ្នកស្លាប់​ថ្មី​ដោយសារ​កូ​វីដ​១៩ រហូតដល់ ១,៣៣៨​នាក់​ក្នុង​មួយថ្ងៃ ដែលជា​តួលេខ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​ជាមួយគ្នានេះ​ឥណ្ឌូ​នេស​ក៏បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន ៣៤,២៥៧​ករណី​ផងដែរ​។ សរុប​មកវិញ ករណី​ឆ្លង​នៅ​ទូទាំងប្រទេស​កើន​ដល់ ២,៩១១,៧៣៣​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៧៤,៩២០​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close