ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ៩៤នាក់ ខណៈបន្តមានអ្នកស្លាប់ម្នាក់
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៤នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៥នាក់ និងករណីស្លាប់ចំនួន១នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។
រដ្ឋបាលខេត្តបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩៤នាក់នោះ ត្រូវបានដាក់សម្រាកព្យាបាល។ សម្រាប់អ្នកជាសះស្បើយទាំង១៥នាក់ បានអនុញ្ញាតឱ្យចេញពីកន្លែងសម្រាកព្យាបាល ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ចំណែកករណីស្លាប់ម្នាក់ គឺបុរស អាយុ៧៥ឆ្នាំ អាសយដ្ឋាននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣២១៤នាក់ បានព្យាបាលជាសះស្បើយចំនួន១៣៧៦នាក់ ស្លាប់២៧នាក់ និង១៨១១នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។