មនុស្សជាង ២០០នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២១២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងព្យាបាលជាសះស្បើយចំនួន ១៦នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង២១២នាក់ ក្នុងនោះអ្នកជំងឺចំនួន ៩៦នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និង១០៧នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន៩នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន ២,៩៨៨ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន ២,៧៨៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន ២០០ករណី បានព្យាបាលជាសះស្បើយចំនួន ៥៤៤នាក់ កំពុងសម្រាកព្យាបាលចំនួន ២,៤៣៨នាក់ និងស្លាប់បាត់បង់ជីវិត ៦នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។