ឆេះផ្សារសេះស​នៅខេត្តកែប អស់ជាង១រយតូប

អភិបាលខេត្តកែបបាន​ឲ្យដឹងថា កាលពី​ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានហេតុការណ៍អគ្គីភ័យឆេះផ្សារសេះស ខេត្តកែប ដែលបណ្ដាលមកពីផ្ទុះចរន្តអគ្គិសនី ធ្វើឲ្យឆេះតូបចំនួន ១២១តូប។

យ៉ាងណាក៏ដោយ អគ្គីភ័យនេះ ត្រូវបានពន្លត់ទាំងស្រុង នៅវេលាម៉ោង ២០:៣០នាទីយប់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៨គ្រឿង។​

តាមប្រភពនានាថា តូបនៅក្នុងផ្សារត្រូវបាន​ឆាបឆេះ​អស់ស្ទើរទាំងស្រុង ដោយគ្មានអាជីវករណាម្នាក់បាន​ប្រមូល​ទំនិញអ្វីមួយចេញពី​ទីតាំងនោះបានទេ ព្រោះថា ខណៈហេតុការណ៍​នេះ​បង្កការភ្ញាក់ផ្អើល អគ្គិភ័យ​កំពុងឆាបឆេះយ៉ាងពេញបន្ទុកទៅហើយ។ ចំពោះមុខទំនិញដែលត្រូវរងការខូចខាត គេនៅមិនទាន់ដឹងជាតួលេខជាក់លេខជាក់លាក់នៅឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close