អភិបាលខណ្ឌចំការមន នាំយកអំណោយរបស់សម្តេចតេជោ ប្រគេនព្រះសង្ឃ និងជូនតាជីយាយជី សិស្ស និស្សិត នៅវត្តទួលទំពូង ដែលកំពុងធ្វើចត្តាឡីស័ក

នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប្រគេន និងជូនព្រះសង្ឃ តាជីយាយជី សិស្សនិស្សិត និងអ្នកស្នាក់នៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូង ចំនួន ៨៧អង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅ ដើម្បីធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ ២០២១”។

អំណោយដែលរដ្ឋបាលខណ្ឌយកមកប្រគេន និងជូនរួមមានៈ

-អង្ករ ៥០បាវ ស្មើនឹង ១,២៥០គីឡូក្រាម

-មី ៥០កេស

-ទឹកត្រី ៥០យួរ

-ទឹកស៊ីអ៉ីវ ៥០យួរ

-ម៉ាស ១,២៥០បន្ទះនិងសម្ភារមួយទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close