អ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ ថៃទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន២០លានដូសពីក្រុមហ៊ុន Pfizer
សារព័ត៌មាន The nation របស់ថៃនៅថ្ងៃទី ២០ ខែកក្កដា បានផ្សាយថា ចំពោះមុខការឆ្លងរាតត្បាតជំងឺនេះកាន់តែអាក្រក់ ពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលថៃបានព្រមព្រៀងទិញវ៉ាក់សាំងរហូតដល់ទៅ ២០ លានដូសពីក្រុមហ៊ុន អាមេរិកPlizer ដើម្បីទប់ស្កាត់ការឆ្លងក្នុសហគមន៍ឲ្យបានឆាប់បំផុត។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃ DDC និងលោកស្រី ដេប្រូរ៉ាហ៍ សីហ្វឺត (Deborah Seifert) អ្នកចាត់ការទូទៅនៃក្រុមហ៊ុន Pfizer ប្រចាំនៅសាខាប្រទេសថៃ និងឥណ្ឌូណេស៊ី បានចូលរួមក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការ នៃក្រសួងសុខាភិបាលថៃស្ថិតក្នុងខេត្ត ណុនថាបុរី ដោយមានលោករដ្ឋមន្ត្រីសុខាភិបាល អនុធីន ឆានវីរៈគុល ចូលរួមជាអធិបតីផងដែរ។
គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech ក៏ត្រូវបានចុះបញ្ចី ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមិថុនា រួចមកហើយដែរ ខណៈការផ្តល់វ៉ាក់សាំងដំណាក់កាលដំបូង នឹងប្រព្រឹត្តទៅនៅអំលុងត្រីមាសទី ៤ នៃឆ្នាំ២០២១។ ក្រុមហ៊ុន Pfizer-BioNTech ធ្លាប់បានអះអាងថា ខ្លួននឹងផលិតវ៉ាក់សាំងឲ្យបានរហូតដល់ចំនួន ៣លានដូស នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ដើម្បីចែកចាយនៅទូទាំងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។