លោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្បន្ទាយមានជ័យបានឆ្មក់ចុះត្រួតពិនិត្យបទល្មើសគ្រឿងញៀននៅតាម ក្លឹប និងខារ៉ាអូខេ
ខេត្តបន្ទាយមានជ័យ៖ពេលអធ្រាតយប់ស្ងាត់ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងនគរបាលប្រតិបត្តិការ ចុះត្រួតពិនិត្យបទល្មើសគ្រឿងញៀន
ចាប់ពីវេលាម៉ោង១២យប់អធ្រាត្រថ្ថៃត្តទី២៩រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី៣០ សីហា នៅចំណុចក្លឹបកំរាំឌីស្កូ ខារ៉ាអូរខេ នៅក្រុងសិរីសោភ័ណ និងនៅក្រុងប៉ោយប៉ែត ចំនួន៣ទីតាំង ក្លឹបហ្គោលថោន និងក្លឹបថាច់ ដោន ក្លឹបឡាហ្វ៊ីរ៉ា ជនជាតិចិនជួល ចុះត្រួតពិនិត្យសមត្ថកិច្ចរកឃើញវត្ថុតាងឧបករណ៍ប្រើប្រាស់និងគ្រឿងញៀន មួយចំនួននៅក្នុងក្លឹបឡាហ៊្វីរ៉ា ក្រុងប៉ោយប៉ែត មានការសង្ស័យទីតាំងនេះអាចមានការប្រើប្រាស់គ្រឿងញៀន សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមូយចំនូនជនជាតិចិននិងខ្មែរយកទៅសាកសួរធ្វើតេស្ថ៍ទឹកនោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។