ចុងសប្ដាហ៍ទី៣ នៃខែនេះ! កម្ពុជាទទួលភ្ញៀវទេសចរជាង ៦ម៉ឺននាក់
ភ្នំពេញ៖ រយៈពេលពីរថ្ងៃ ១៧-១៨ ខែកក្កដា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរដើរលេងកម្សាន្តសរុប ៦៣,៤៨៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៦២,៣៩៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,០៩៤ នាក់។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* រាជធានីភ្នំពេញ៖ ១៨,៨៧៧ នាក់
* ខេត្តព្រះសីហនុ៖ ៧,៦៤៤ នាក់
* ខេត្តកំពត៖ ៧,៦៣២ នាក់
* ខេត្តបាត់ដំបង ៖ ៥,៤០០ នាក់
* ខេត្តកំពង់ស្ពឺ៖ ៤,៩៣៥ នាក់
* ខេត្តកណ្តាល៖ ៤,៨០៣ នាក់។
ចំនួននេះមានការថយចុះប្រមាណ ៩.២២% ធៀបនឹងសប្តាហ៍កន្លងមក។
បើទោះបីចំនួនភ្ញៀវទេសចរផ្ទៃក្នុងបានបន្តថយចុះក្នុងសប្តាហ៍នេះ ប៉ុន្តែគោលដៅទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ផ្សងព្រេង នៅតែទទួលបានចរន្តភ្ញៀវទេសចរគួរឲ្យកត់សម្គាល់។
ចរន្តភ្ញៀវទេសចរផ្សងព្រេងនេះ មិនត្រឹមតែរួមចំណែកបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈដំណើរកម្សាន្តដែលមានការទទួលខុសត្រូវ ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។