ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដថ្មី ៩៨នាក់ ខណៈមានអ្នកស្លាប់ ៤នាក់បន្ថែមទៀត
ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១២០នាក់ និងស្លាប់ចំនួន ៤នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៩៨នាក់នោះ ត្រូវក្រុមគ្រូពេទ្យដាក់សម្រាកព្យាល រីឯអ្នកជាសះស្បើយ ១២០នាក់ បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ចំពោះករណីស្លាប់ ៤នាក់ គឺបុរស អាយុ៥៩ឆ្នាំ សញ្ជាតិអាមេរិក, ស្ត្រី អាយុ៣៥ឆ្នាំ, បុរស អាយុ៦៥ឆ្នាំ និងបុរស អាយុ៦១ឆ្នាំ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣ ៣១៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១ ៤៩៦នាក់ ស្លាប់៣១នាក់ និង១ ៧៩០នាក់ កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។