ខេត្តសៀមរាប ប្រកាសពីករណីវិជ្ជមានកូវីដ១៩ថ្មី ៩៧នាក់ និងមានស្លាប់ ២នាក់!
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩៧នាក់ ខណៈអ្នកជាសះស្បើយមាន ១១៣នាក់ និងអ្នកស្លាប់ថ្មី ២នាក់បន្ថែមទៀត គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣.៤២០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១.៦០៩នាក់ ស្លាប់ ៣៣នាក់ និងកំបុងសម្រាកព្យាបាល ១.៧៧៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។