លោក ឆាយ បូរ៉ា ប្រកាសរកភាពយន្តខ្លី ពីផលិតករជំនាន់ក្រោយ ចូលរួមមហោស្រពអាស៊ាន
នាយកផលិតកម្មដើមត្នោត និងជាស្ថាប័នតំណាងកម្ពុជារបស់មហោស្រពភាពយន្តខ្នាតខ្លី ប្រទេសសមាជិកអាស៊ាន Southeast Asia Prix Jeunesse លោក ឆាយ បូរ៉ា បានប្រកាសស្វែងរកភាពយន្តខ្នាតខ្លី ដែលផលិតដោយយុវផលិតករខ្មែរដើម្បីចូលរួមក្នុងមហោស្រពខាងលើ។
នេះជាឱកាសសម្រាប់ផលិតករ អ្នកនាំរឿងជំនាន់ក្រោយ និងយុវវ័យដែលមានទេពកោសល្យអាចបង្ហាញសមត្ថភាពរបស់ខ្លួនលើទម្រង់ភាពយន្តខ្នាតខ្លីលក្ខណៈអាស៊ាន ដែលមានរូបលោក ឆាយ បូរ៉ា ជាមេប្រយោគផ្ដល់ពិន្ទុ និងជាអ្នកតំណាងប្រទេសកម្ពុជាសម្រាប់មហោស្រពអាស៊ានមួយនេះ។ លោក ឆាយ បូរ៉ា និងគណៈកម្មការកណ្តាលតំណាងប្រទេសនីមួយៗ។
មហោស្រពភាពយន្តខ្នាតខ្លី Southeast Asia Prix Jeunesse នឹងប្រព្រឹត្តទៅនៅប្រទេស ហ្វីលីពិន ទីក្រុងម៉ានីលឡា ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ហើយនឹងបន្តឆ្នាំ ២០១៩ នៅប្រទេស ឥណ្ឌូនីស៊ី ឆ្នាំ២០២០ នៅប្រទេស មាឡេស៊ី និងមានឆ្នាំបន្តបន្ទាប់ ជាលក្ខណៈវិលជុំ នេះបើតាមការបញ្ជាក់របស់លោក ឆាយ បូរ៉ា។
សម្រាប់ការផលិតវីដេអូ មិនប្រកាន់ថាផលិតករប្រើប្រាស់ឧបករណ៍ណាមួយទេ គឺអាចមានសិទ្ធិចូលរួមបានទាំងអស់ក្នុង ក្រោមប្រធានបទ៖ សម្រាប់កុមារ ឬ (Everyday Hero)។ គួរបញ្ជាក់ថា បេក្ខជនដែលបានជ្រើសរើស នឹងត្រូវបានអញ្ជើញអោយចូលរួម ដោយភាគីខាងមហោស្រពរាប់រងការចំណាយទាំងអស់ និងមានប្រាប់ឧបត្ថម្ភផ្សេងៗទៀត។ សូមធ្វើការបំពេញបែបបទ តាម link មួយនេះ SEAPJ ENTRY Form រួចហើយផ្ញើទៅកាន់ហ្វេសប៊ុក លោក ឆាយ បូរ៉ា។ ផុតកំណត់ត្រឹមខែ តុលា ឆ្នាំ ២០១៨៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។