WHO ព្រមាន​ថា វីរុស​កូ​វី​ដប​ម្លែ​ង​ថ្មី Delta នឹង​រាតត្បាត​ពាសពេញ​ពិភពលោក

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភពលោក (WHO) បានអោយដឹងថា វីរុស​កូ​វីដ​១៩​ប​ម្លែ​ង​ថ្មី Delta ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា ហើយ​វា​ត្រូវបាន​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ជឿជាក់ថា មាន​សមត្ថភាព​ចម្លង​លឿន​រហ័ស និង​បង្ក​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូតដល់​ស្លាប់​នោះ ត្រូវបាន​គេ​រំពឹងថា នឹង​ក្លាយជា​វីរុស​រាតត្បាត​ពាសពេញ​ពិភពលោក​នៅ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ ។​

​បើតាម​អង្គការ​សុខភាព​ពិភពលោក (WHO) វីរុស​កូ​វីដ​១៩​ប​ម្លែ​ង​ថ្មី Delta បច្ចុប្បន្ននេះ វា​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស និង​ដែនដី​សរុប​ចំនួន​១២៤​រួចទៅហើយ ពោលគឺ​កើនឡើង​ចំនួន​១៣​បន្ថែមទៀត បើ​ធៀប​នឹង​សប្តាហ៍​មុន ។
​ហើយ​រហូត​មកទល់ពេលនេះ ប្រទេស​ធំៗ​ក៏​កំពុងតែ​រាយការណ៍​អំពី​ការ​រាតត្បាត​វីរុស​នេះ​យ៉ាងគំហុក​ផងដែរ ដោយ​ស្ថិតនៅក្នុង​អត្រា​លើស​២​ភាគ​៣​នៃ​ករណី​ឆ្លង​ថ្មីៗ ។​

​គួរកត់សម្គាល់ វីរុស​ប​ម្លែ​ង​ថ្មី​ចំនួន​បី​ទៀត គឺ Alpha ដែលមាន​ប្រភពដើម​នៅ​អង់គ្លេស​ត្រូវបាន​បាន​រកឃើញ​នៅ​១៨០​ប្រទេស និង ដែនដី វីរុស​ប​ម្លែ​ង​ថ្មី Beta ដែលមាន​ប្រភពដើម​នៅ​អាហ្វ្រិក​ខាងត្បូង​ត្រូវបាន​រកឃើញ​នៅ​១៣០​ប្រទេស និង ដែនដី ហើយ​វីរុស​ប​ម្លែ​ង​ថ្មី Gamma ដែល​ប្រភពដើម​នៅ​ប្រេ​ស៊ី​ល​ត្រូវបាន​រកឃើញ​នៅ​៧៨​ប្រទេស និង​ដែនដី​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close