រថយន្តបែកកង់ ក្រឡាប់ជះអីវ៉ាន់ខ្ទេច សំណាងគ្រាន់តែរបួសស្រាល ២នាក់
ខេត្តកោះកុង៖ កាលពីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯង នៅលើផ្លូវជាតិលេខ៤៨ ក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលឲ្យមនុស្សចំនួន ២នាក់រងរបួសស្រាល។

យោងតាមរបាយការណ៍របស់ សមត្ថកិច្ចនគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តម៉ាក់សាំយ៉ុង ពណ៌សំបកឪឡឹក ផ្លាកលេខ ភ្នំពេញ 2AL-5017 មកពីភ្នំពេញទៅកោះកុង និងបណ្ដាលឲ្យរងរបួសស្រាល អ្នកបើកបរឈ្មោះ ខុម សារ៉ាត់ ភេទប្រុស អ្នករួមដំណើរ ០១នាក់ ស្រី ត្រូវជាប្រពន្ធ ។មូលហេតុ រថយន្តបែកកង់ខាងឆ្វេងបណ្តាលឲ្យក្រឡាប់តែម្តង។
ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះជួយសម្រួលចរាចរណ៍ និងគ្រប់គ្រងកន្លែងកើតហេតុ៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។