បុរសម្នាក់ ចុះដកព្រលិតក្នុងស្រះ សំណាងអាក្រក់លងទឹកស្លាប់!
ខេត្តកោះកុង៖ កាលពីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ ករណីមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ដោយសារបុរសម្នាក់ បានចុះដកព្រលិតក្នុងស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៌ នៅក្នុងស្រះខាងលិចវត្តកណ្តោល ក្នុងភូមិកណ្ដោល ឃុំកណ្តោល ខេត្តកោះកុង។

ជនរងគ្រោះឈ្មោះ សំ វ៉ូច ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកើតហេតុ។ ករណីននេះ ប្រជាពលរដ្ឋបានបញ្ជាក់ថា គាត់បានឃើញបុរសខាងលើ ចុះដកព្រលិតក្នុងស្រះខាងលិចវត្តកណ្តោល រហូតដល់យប់ មិនឃើញជនរងគ្រោះ ទើបបងប្អូន និងក្រុមគ្រួសារនាំគ្នាដើររក ហើយក៏ឃើញសពជនរងគ្រោះ បានដេកស្លាប់នៅក្នុងទឹកស្រះ តែម្តង។
តាមការសន្និដ្ឋានរបស់អាជ្ញាធរភូមិឃុំ បងប្អូនសាច់ញ្ញាត និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដោល បុរសខាងលើពិតជាបានលង់ទឹកស្លាប់ប្រាកដមែន។ សាកសព ត្រូវបានប្រគល់ជូនបងប្អូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។