អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាចប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក!

ភ្នំពេញ៖ នៅថ្ងៃទី២៣ កក្កដា នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្រសួង បានបញ្ជាក់ថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារខថយ៉ាដម៉ារីយ័តភ្នំពេញ (Courtyard by Marriott Phnom Penh)។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។