ចំនួនអ្នកឆ្លងកូវីដ១៩ថ្មី ៩៨នាក់ទៀត និងស្លាប់ ២នាក់ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន ៩៨នាក់ ខណៈមានអ្នកជាសះស្បើយ ១៣១នាក់ និងស្លាប់ ២នាក់បន្ថែមទៀត គិតត្រឹមថ្ងៃទី២២ កក្កដា ម្សិលមិញ។
សូមជម្រាបថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥២១នាក់ បានព្យាបាលជាសះស្បើយចំនួន១៧៤០នាក់ ស្លាប់៣៥នាក់ និង១៧៤៦នាក់ កំពុងសម្រាកព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។