ថ្ងៃនេះ កម្ពុជាករណីឆ្លងកូវីដ១៩ថ្មី ៨៦០នាក់ និងករណីស្លាប់ ៣២នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៨៦០នាក់ ខណៈអ្នកជំងឺ ១០៧៤នាក់ជាសះស្បើយ ចំណែកករណីស្លាប់មានចំនួន ៣២នាក់។
គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧២,១០៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៦៤,៥៤៨នាក់ និងស្លាប់សរុបចំនួន ១២៥៤នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។