រដ្ឋបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ត​រកឃើញ​អ្នកជំងឺ​កូ​វីដ​ថ្មី លើ​ពលករ​មកពី​ប្រទេស​ថៃ ១៩៥នាក់​ទៀត ក្នុងចំណោម ៤៤៩​នាក់​!

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ យោងតាម​របាយការណ៍​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ បាន​បញ្ជាក់ថា ក្នុង​កិច្ច​ការចុះពិនិត្យ​ស្រាវជ្រាវ​ជំងឺ​កូ​វីដ​១៩ លើ​ពលករ​មកពី​ប្រទេស​ថៃ តាម​ច្រកព្រំដែន​អន្តរជាតិ និង​បញ្ជូន​ពលករ​ចេញពី​មណ្ឌល​ច​ត្តា​ទ្បី​ស័ក​ចំនួន ៤៤៩​នាក់ បាន​រកឃើញ​វិជ្ជមាន ១៩៥​នាក់​។​

​របាយការណ៍ បញ្ជាក់ថា កាលពី​ម្សិលមិញ ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន ១៩៦​នាក់ មាន​ម្នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ និង​មាន​អ្នក​ព្យាបាល​ជាសះស្បើយ ១៥​នាក់​ផងដែរ​។​

​សូមជម្រាបថា ខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រកឃើញ​អ្នក​វី​ជ្ជ​មាន​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៤ ០១០​នាក់​ហើយ ក្នុងនោះ​ជា ៦៥៥​នាក់ និង​ស្លាប់ ៨​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close