រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ មួយឆ្នាំ​មុន​ហើយ​គេចខ្លួន ត្រូវ​ចាប់ខ្លួន​តាម​ដីកា​

កណ្តាល ៖ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដោយបាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ ដែល​បាន​លួងលោម​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ កាលពី​មួយឆ្នាំ ហើយ​គេចខ្លួនបាត់​។ ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ផ្នែក​នគរបាល​នគរ​បាល​យុត្តិធម៌​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ បាល​ម្កាក់ បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន​តាម​ដីកា បាន​បុរស​ម្នាក់ ឈ្មោះ អ៊ឹម បូរ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ ភូមិ បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​.៣០០​ដក​.​ប​ចខ​/១៨ ចុះ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ របស់លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បុរស​រូបនេះ ត្រូវ​ចោទ​ពីបទ​៖ រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ ប្រព្រឹត្ត​នៅ​ភូមិ​បឹង​ថ្នល់ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ ២០១៧ បទល្មើស​ព្រហ្មទណ្ឌ​មានចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤២ ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

ចំពោះ​ករណីនេះ​សមត្ថកិច្ច​ជំនាញ កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close