អ្នកវិនិយោគ​បោះទុន​ជិត ៨​លាន​ដុល្លារ បើក​គម្រោង​២​ថ្មី​ទៀត នៅ​កម្ពុជា​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ២​ទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុន​សរុប ៧.៨​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជិត ៤០០​កន្លែង​ទៀត​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “CATHAYA (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​វាយ​ន​ភណ្ឌ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២,៨ លាន​ដុល្លារ​អាមេរិក និង​បង្កើន​ការងារ​បាន​ចំនួន ១៧០​នាក់​។

២- “CK SPORTS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង គ្រឿង​បន្សំ​ស្បែកជើង និង​សម្ភារៈ​កីឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ក្រុង​បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​បង្កើន​ការងារ​បាន​ចំនួន​ប្រមាណ ២១០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close