មន្រ្តីយោធាទ័ពអាកាសនៅខេត្តព្រះសីហនុម្នាក់ និងជាប្រធានក្រុមហ៊ុនមួយ ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកលុយជិត១លានដុល្លារ

កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលគេស្គាល់ថា ឈ្មោះ អេង អូន ជាមន្រ្តីយោធានៅទ័ពអាកាសកងកេងខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននៅខាងមុខផ្សារទំនើបស៊ីធីម៉ល ក្នុងខណ្ឌ៧មករា ក្រុងភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងពីបទឆបោក និងរំលោភទំនុកចិត្ត លើទឹកប្រាក់ចំនួន ៩២ម៉ឺនដុល្លារអាមេរិក។
បន្ទាប់ពីឃាត់ខ្លួន លោក អេង អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។