ពលរដ្ឋ២៣គ្រួសារដែលមានទំនាស់ជាមួយអាជ្ញាធរជាតិអប្សរានៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ទាមទារសុំជួបផ្ទាល់ជាមួយអភិបាលខេត្តសៀមរាប

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ រស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដែលមានទំនាស់ជាមួយអាជ្ញាធរជាតិអប្សរា រឿងកាត់ឃ្វៀនយកដីរបស់ពួកគាត់នោះ នៅថ្ងៃនេះ បានដាក់លិខិតមួយច្បាប់ជូនអភិបាលខេត្តសៀមរាប ដោយសុំជួបផ្ទាល់ជាមួយឯកឧត្តមអភិបាលខេត្ត ក្រោយពីអាជ្ញាធរបានកំណត់ឲ្យពួកគាត់ចាប់ឆ្នោតទទួលយកដីឡូតិ៍នៅកន្លែងផ្សេងដែលរៀបចំដោយអាជ្ញាធរជាតិអប្សរានោះ។

ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ដីរបស់ពួកគាត់ គឺជាកម្មសិទ្ធិស្របច្បាប់ ដែលអាជ្ញាធរជាតិអប្សរាបានទិញពីប្រជាពលរដ្ឋមួយចំនួន ដោយធ្វើសកម្មភាពទិញលក់ធម្មតា ដែលវាបង្ហាញថា ជាកម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ គ្រាន់តែថា ដីរបស់ពួកគាត់មិនបានលក់ឲ្យអាជ្ញាធរជាតិអប្សរា។
ពួកគាត់បានលើកឡើងទៀតថា ដីដែលកំពុងមានទំនាស់ជាមួយអាជ្ញាធរជាតិអប្សរានេះ គឺពួកគាត់បានកាន់កាប់តាំងពីជីដូនជីតា និងមានលិខិតបញ្ជាក់ពីការកាន់កាប់ដែលមានការទទួលស្គាល់ដោយអាជ្ញាធរភូមិឃុំផងដែរ ដោយថា ពួកគាត់មិនមែនប្រជាពលរដ្ឋអាណាធិបតេយ្យចូលមករុករានកាន់កាប់លើដីសាធារណៈរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរានោះទេ។
សូមអានលិខិតរបស់ប្រជាពលរដ្ឋ២៣គ្រួសារខាងក្រោមនេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។