សាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌាចំនួន២កុងតឺន័រ ត្រូវរកឃើញមានផ្ទុកជំងឺកូវីដ១៩

យោងតាមលទ្ធផលដែលធ្វើតេស្តដោយក្រសួងសុខាភិបាល ទៅលើសាច់ក្របីបង្កកចំនួន៥កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា គេបានរកឃើញសាច់ក្របីចំនួន ២កុងតឺន័រ មានផ្ទុកវីរុសកូវីដ១៩។
យោងតាមលិខិតរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងតឺន័រ ដែលរកឃើញមានកូវីដ១៩នោះ ត្រូវដុតកម្ទេចចោលហើយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។