ក្នុងចំណោមអ្នកកើតកូវីដ ១៦៦នាក់ទៀត មាន១៤៧នាក់ ជាពលករទើបមកពីថៃ រកឃើញនៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ថ្មីចំនួន ១៦៦ករណីទៀត ខណៈព្យាបាលជាសះស្បើយ ៣០នាក់ផងដែរ។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង ១៦៦នាក់ ក្នុងនោះអ្នកជំងឺចំនួន ៦នាក់ ជាពលករកំពុងធ្វើចត្តាឡីស័ក និង ១៤៧នាក់ទៀត ជាពលករទើបមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងចំនួន ១៣នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ បានរកឃើញជំងឺកូវីដ១៩ ចំនួន៤,១៧៦ករណី ក្នុងនោះព្យាបាលជាសះស្បើយ ៦៨៥នាក់ កំពុងសម្រាកព្យាបាល ៣,៣៤៨៣នាក់ និងស្លាប់ ៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។