រកឃើញ​អ្នកឆ្លង​កូ​វីដ ៩៧​នាក់​ទៀត នៅ​ខេត្តសៀមរាប​!

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន ៩៧​នាក់ ខណៈ​មាន​អ្នកជា​សះស្បើយ ៤៦​នាក់ និង​ស្លាប់​ម្នាក់ទៀត នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។​

​រដ្ឋបាល​ខេត្តសៀមរាប បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំង ៩៧​នាក់​ខាងលើ ក្នុងនោះ​មាន ៥​នាក់ មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី​, ម្នាក់ មាន​ប្រភព​ចម្លង​ចេញពី​ការដ្ឋាន Rose Apple Square, ២​នាក់ មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ចារ​ឈូក ក្នុងស្រុក​អង្គរជុំ​, ៥​នាក់ មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី​ខេត្តបាត់ដំបង​, ខេត្តកំពង់ធំ និង​ខេត្តបន្ទាយមានជ័យ​, ៤​នាក់ ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង​, ១៤​នាក់ ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ និង​៦៦​នាក់ ជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប​។​

​គិត​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣.៩២០​នាក់ ព្យាបាល​ជាសះស្បើយ ២.០២៤​នាក់ ស្លាប់ ៤១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១.៨៥៥​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close