កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៨៥នាក់ ខណៈអ្នកជា ៧៧៥នាក់ និងស្លាប់ ១៩នាក់

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៨៥នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៧៧៥នាក់ និងមានអ្នកស្លាប់ថ្មីកើន ១៩នាក់ទៀត។
ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៨៥នាក់នោះ មានអ្នកដំណើរមកក្រៅប្រទេស ២៦២នាក់ និងក្រៅពីនេះ ជាករណីឆ្លងក្នុងដឲសហគមន៍ ២០កុម្ភៈថ្មី ៤២៣នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ៧៤ ៣៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦៦ ៧២៥នាក់ និងអ្នកស្លាប់កើនឡើង ១ ៣២៤នាក់ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។