បែកធ្លាយរឿង ឯកឧត្ដម ឃិន ញ៉ាន អភិបាលរងខេត្តខេត្តឧត្ដរមានជ័យ ចង់ស៊ីដាចលុយកំលាំងពលកម្ម អភិវឌ្ឍន៍លូបង្ហៀទឹកនៅភូមិស្រះកែវនិង ភូមិឈើស្លាប់

ខេត្តឧត្តមានជ័យៈនៅថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៨នេះ មានការបែកធ្លាយរឿងអាស្រូវ របស់លោក ឃិន ញ៉ាន អភិបាលរងខេត្តឧត្ដរមានជ័យ ចង់ស៊ីដាចលុយថ្លៃកំលាំងពលកម្ម អភិវឌ្ឍន៍ លូទ្វាទឹក ចំនួនទឹកប្រាក់២៨០០ដុល្លា នៅភូមិស្រះកែវនិងភូមិឈើស្លាប់ ឃុំពង្រ ស្រុកចុងកាល់ កាលពី ឆ្នាំ២០១៦ កាលដែលឯកឧត្ដមឃិន ញ៉ាន នៅជាអតីត ជាប្រធានមន្ទីធនធានទឹកខេត្តឧត្តេមានជ័យ។


មេជាងសំណងម្នាក់ ឈ្មោះ ហឿង មេតា អាយុ៤៥ឆ្នាំរស់នៅភូមិព្រលាន ឃុំអន្លង់វែងស្រុកអន្លង់វែង បានត្អូញត្អែថា មិនគួរណាឯកឧត្ដមឃិន ញ៉ាន ធ្វើបាបគាត់ដល់ម្លឹងទេ ធ្វើការួចរាល់ឡើងពីរឆ្នាំហើយ បែជាមិនបើកប្រាក់អោយ ធ្វើអោយកម្មករសំណង់មកទាលុយពីរូបគាត់ព្រឹកល្ងាច ស្ទើរាល់ថ្ងៃ ។ហើយម្យ៉ាងទៀតកូនគាត់ គាត់ត្រូវ គ្រោះថ្នាក់ចរាចរណ៍ទៀត ទល់ច្រករកអ្វីហូបគ្មាន។
ជាងសំណងខាងលើ បានបញ្ជាក់បន្ថែមថា ឯកឧត្ដមឃិនញ៉ាន នៅជុំពាក់លោក ២៨០០ដុល្លាទៀត ក្នុងទឹកប្រាក់សរុប៦៤០០ដុល្លា ក្នុងការធ្វើ លូទ្វាទឹក លូប្រអប់ និងលូកាត់មុខ ចំនួនបីកន្លែងនៅក្នុងភូមិចំនួនពី គឺ ភូមិ ឈើស្លាប់ និងភូមិស្រះកែវ ឃុំពង្រស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម ឃិន ញ៉ាន លោកទទួលស្គាល់ថា ពិតជានៅជុំពាក់លុយជាងសំណង់ពិតប្រាកដមែន លោកជាអ្នកធានាហៅគេទៅធ្វើ បើគេមិនសងជាងសំណង់លោកនិងសងជុំនួស ឯកឧត្ដមបានបន្តរថា ប្រាក់មិនទានបើកអស់ទេ នៅសល់១០ភាគរយទៀត ពេលណាបើកបានលោកនិងសងហើយ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close