ក្រសួងប្រាប់ឲ្យ​​ទិញតេស្ត​រហ័ស​រកកូវីដ១៩ ដែលលេខ​បញ្ជិកាពីក្រសួងសុខាភិបាល ហាមទិញតាមអនឡាញ

តាម​រយៈ​សេចក្តីណែនាំមួយ​នៅថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា បានបញ្ជាក់​ដល់ប្រជាពលរដ្ឋ​ដែលមាន​បំណងចង់ទិញ​តេស្តរហ័ស​អត់ទីហ្សែនកូវីដ១៩ សូមរកទិញឧបករណ៍​ដែលមាន​លេខបញ្ជិកាត្រឹមត្រូវ ពីឱសថស្ថាន ឬ​ឱសថស្ថានរងស្របច្បាប់ ហើយ​ត្រូវ​ជៀសវាង​ការ​ទិញ​ឧបករណ៍​តេស្តរហ័សនេះ ពី​តាម​ប្រព័ន្ធអនឡាញ​គ្រប់ប្រភេទ។

ក្រសួងថា ឧបករណ៍តេស្ត​រហ័សនេះ គឺ​តម្រូវ​ឲ្យ​មានការទុកដាក់ត្រឹមត្រូវ និង​ត្រូវ​មាន​ប្រភពច្បាស់លាស់ បើមិនដូច្នោះទេ អាចនឹង​ប្រឈម​ជាមួយតេស្តរហ័ស​ដែលមានគុណភាពមិនត្រឹមត្រូវ ឬអាច​ជាផលិតផល​ក្លែង​បន្លំទៀតផង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close