ខេត្តឧត្ដរមានជ័យ បន្តរកឃើញករណីឆ្លងកូវីដថ្មី ១៨៨ករណី មាន ១៨៥ករណី នាំចូលពីប្រទេសថៃ

ខេត្តឧត្ដរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ១៨៨ករណីបន្ថែមទៀត ក្នុងនោះមាន ១៨៥ករណី ជាករណីនាំចូលពីប្រទេសថៃ និងជាសះស្បើយ ២៦នាក់ទៀត បើគិតត្រឹមល្ងាច ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

សូមជម្រាបថា ខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩សរុបចំនួន ៤.៣៦៤ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ៤.០៦៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ២៩៦ករណី និងបានព្យាបាលជាសះស្បើយ ៧១១នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៦៤៥ នាក់ និងស្លាប់ ៨នាក់។
ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។