នគរបាលស្រុកបាណន់ បង្ក្រាបល្បែងស៊ីសង ឃាត់ខ្លួន៦នាក់!
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ប្រជល់មាន់) និងឃាត់ខ្លួនមនុស្ស ៦នាក់ នៅចំណុចបាស់សាំង ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ជនដែលត្រូវឃាត់ខ្លួននោះ គឺឈ្មោះ ខាន់ សុខេង ភេទប្រុស, ឈ្មោះ ងួន ប៊ុនហ៊ា ភេទប្រុស, ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស, ឈ្មោះ ឈាង ប្រុស ភេទប្រុស, ឈ្មោះ ផេង ពី ភេទប្រុស និងឈ្មោះ ឈៀត ស៊ីណា ភេទប្រុស។
ចំណែកវត្ថុតាងដកហូតបាន មាន់ឈ្មោល១ក្បាល សង្វៀនសំរាប់ប្រជល់មាន់ ១ផ្ទាំង ក្រណាត់ក្រាលសង្វៀន ១ផ្ទាំង ជញ្ជីងថ្លឹង ១គ្រឿង ចង្ក្រានហ្គាស១ ឆ្នាំងដាំទឹក១ ស្បែកជើង១សំរាប់ និងម៉ូតូ ៥គ្រឿង។
ករណីនេះ កម្លាំងជំនាញនគរបាលស្រុក បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។