ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀន ៨កញ្ចប់ នៅស្រុកអង្គស្នួល
ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២១ម្សិលមិញ កម្លាំងនគរបាលស្រុកអង្គស្នួល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យខាងលើ ឈ្មោះ សំ បូរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រីឯវត្ថុតាងដកហូតបាន ម្សៅក្រាមពណ៍សថ្លាចំនួន ៨កញ្ចប់ ធំ១កញ្ចប់ កាបូបដៃពណ៍ខៀវ១ ទូរស័ព្ទដៃ២គ្រឿង និងគ្រាប់កាំភ្លើងអាកា១គ្រាប់។
តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ សំ បូរ៉ាបានឆ្លើយថា ខ្លួនពិតជាមានថ្នាំញៀនជាប់ខ្លួនពិតប្រាកដមែន ហើយថ្នាំញៀននេះខ្លួនរើសបានតាមផ្លូវយកមកទុកដើម្បីយកមកលក់បន្ត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។