ប្រទេសកម្ពុជានឹងមានភ្លៀងឡើងវិញ ក្នុងក្របខណ្ឌទូទាំងប្រទេសពីថ្ងៃទី៣ ដល់ថ្ងៃទី៩ កញ្ញា
យោងតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ប្រទេសកម្ពុជាទាំងមូលអាចនឹងមានភ្លៀងធ្លាក់ឡើងវិញក្នុងក្របខណ្ឌទូទាំងប្រទេស។ ទាំងនេះ គឺដោយសារតែជ្រលងសម្ពាធទាបមួយបាននឹងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
តាមក្រសួង លក្ខណៈបែបនេះ អាចនឹងធ្វើឲ្យខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងខេត្តកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
ដោយឡែកសម្រាប់ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិច ទៅបង្គួរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។