វ៉ាក់សាំងកូវីដ១៩ Johnson & Johnson របស់អាមេរិក នឹងដឹកមកដល់កម្ពុជានៅថ្ងៃសុក្រខាងមុខ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកមកកាន់កម្ពុជា ចំនួន១លានដូស នឹងដឹកមកដល់ទីក្រុងភ្នំពេញជាបន្តបន្ទាប់នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ។
បើតាមសេចក្តីប្រកាសដដែល នៅព្រឹកថ្ងៃទី៣០ កក្កដា នោះ វ៉ាក់សាំងចំនួនពាក់កណ្តាលនឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយវ៉ាក់សាំងដែលនៅសេសសល់ នឹងត្រូវដឹកមកដល់នៅថ្ងៃចន្ទ ទី២ ខែសីហា។
ក្នុងពិធីទទួលវ៉ាក់សាំងនោះ នឹងមានចូលរួមពី លោកភារធារីស្ថានទូតអាមេរិក Ben wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ UNICEF៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។