ទាហានថៃចាប់បញ្ជូនពលករខ្មែរ៦៩នាក់ត្រឡប់មកកម្ពុជាវិញតាមច្រកអូរអន្លក់ ស្រុកកំរៀង រកឃើញ២៧នាក់វិជ្ជមានកូវិដ១៩

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទាហានថៃបានបញ្ជូនពលករខ្មែរចំណាកស្រុកចំនួន ៦៩នាក់ ក្នុងនោះមានស្រី ២៥នាក់ និងកុមារចំនួន៩នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រកអូរអន្លក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង។
ពេលបញ្ជូនមកដល់ កម្លាំងការពារព្រំដែនកម្ពុជា បានរៀបចំធ្វើតេស្តពលករទាំងនោះ ហើយបានរកឃើញពលករចំនួន២៧នាក់វិជ្ជមានវីរុសកូវីដ១៩ ក្នុងនោះមានស្រី១៣ និងក្មេង១នាក់។
ក្រោយការរកឃើញនោះ ពលករ ដែលមានផ្ទុកមេរោគកូវីដ-១៩ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យពេជ្រចិន្តា ។ រីឯអ្នកអវិជ្ជមានក៏ត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅកន្លែងជាមួយគ្នាដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។