មួយថ្ងៃ​អាមេរិក មាន​ករណី​ឆ្លង​ជិត​៦​ម៉ឺន​នាក់ ប្រធានាធិបតី​ស្នើ​ឲ្យ​ពាក់​ម៉ាស់​ឡើងវិញ​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្កា​ជំងឺឆ្លង​អាមេរិក CDC បានស្នើ​ដល់​ពលរដ្ឋ​ពាក់​ម៉ាស់​ជាថ្មី​ឡើងវិញ បើទោះបី​បាន​ចាក់​វ៉ាក់សាំង រួចរាល់​ហើយ​ក្តី​។ ការពាក់​ម៉ាស់​ធ្វើឡើង​នៅ​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​ខ្ពស់​។​

​កាលពី​ពីរ​ខែ​មុន CDC អាមេរិក បានអនុញ្ញាត​ដល់​ពល​រដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ មិនចាំបាច់​ពាក់​ម៉ាស់​ឡើយ​ពេល​ចូលទៅ​កាន់​កន្លែងធ្វើការ ភោជនីយដ្ឋាន … ។ ប៉ុន្តែ​នៅ​ថ្ងៃទី ២៧​ខែកក្កដា​កន្លងមក​CDC បានស្នើ​ឲ្យ​ពាក់​ម៉ាស់​ជាថ្មី​ឡើងវិញ ក្រោយ មាន​ករណី​ឆ្លង​កើនឡើង​ខ្ពស់​នៅ​អាមេរិក ។ នៅ​ថ្ងៃទី​២៧​ខែកក្កដា អាមេរិក​រកឃើញ​ករ​ណី​ឆ្លង​កូ​វីដ ១៩ សរុប ជាង ៥៩​ពាន់​នាក់ និង​ស្លាប់ ៣២៨​នាក់​។ សរុប​អ្នក​ឆ្លង​នៅ​អាមេរិក​កើនឡើង​ដល់​ទៅ ជាង​៣៥,៣​លាន​នាក់ និង​ស្លាប់​ជាង ៦២៧​ពាន់​នាក់ ។​

​តាម​ការប្រកាស​របស់ CDC នៅពេលនេះ​ទាំង​អ្នក​ចាក់​វ៉ាក់សាំង​និង​មិន​ចាក់​វ៉ាក់សាំង គឺ​ត្រូវតែ​ពាក់​ម៉ាស់​ទាំងអស់គ្នា ពេល​នៅក្នុង​ភោជនីយដ្ឋាន ទីប្រជុំជន​។ ក្រៅពីនេះ CDC ក៏បាន​ស្នើ​ដល់​សិ​ដ្ស​និង​លោកគ្រូ​អ្នកគ្រូ ត្រូវ​ពាក់​ម៉ាស់​ទាំងអស់គ្នា​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​ហើយ​ក្តី​។​

​អគ្គនាយក​CDC អាមេរិក លោក Rochelle Walensky បាន​ឲ្យ​ដឹងថា «​នៅក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់ ទាំង​អ្នក​ចាក់​វ៉ាក់សាំង​រួចរាល់​និង​មិនទាន់​ចាក់​វ៉ាក់សាំង គឺ​ត្រូវតែ​ពាក់​ម៉ាស់​ទាំងអស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លៃ​ខ្លួន​ថ្មី Delta ដើម្បី​ទប់ស្កាត់​ការឆ្លង​»៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close