ក្រុម​លោ្ខ​ន​និយាយ​សម្តែង មរណភាព​ចម្លែក លើកស្ទួយ​ល្ខោននិយាយ​ឡើងវិញ​

​ល្ខោននិយាយ​រឿង មរណភាព​ចម្លែក ត្រៀម​សម្តែង​ជូន​ទស្សនិកជន​ក្នុង​កម្មវិធី និយាយ នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​០៦ កញ្ញា ចាប់ពី​ម៉ោង​០៦​ល្ងាច នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ នេះ ក្នុងតម្លៃ​សំបុត្រ ២០០០០៛ ។

​លោក ណេ​ន ភា​រិ​ទ្ធ បាន​បញ្ជាក់ថា ការ​លើកយក​ល្ខោននិយាយ មរណភាព​ចម្លែក មក​សម្តែង​ព្រោះថា ជា​ល្ខោននិយាយ​គម្រូ​ថ្នាក់ជាតិ​ដែល​បាន​សម្តែង​ជា​កិត្តិយស​បើក​កម្មវិធី​ក្នុង​ទិវា​វប្បធម៌​ជាតិ​៣​មីនា​២០១៦​។ សាច់​រឿងនេះ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​វេទិកា​ថ្នាក់ជាតិ​ទាក់ទង​នឹង​ប្រលោមលោក​ខ្មែរ​កាលពី​ឆ្នាំ​២០០០​។ និង​ដោយសារ ២​ឆ្នាំ​កន្លងផុតទៅ ល្ខោននិយាយ​នេះ មិន​ត្រូវបាន​សម្តែង​ម្តងទៀត ទើប​ពេលនេះ ជា​ឱកាស​សម្តែង​ម្តងទៀត ស្របពេល​យុវជន​ជាច្រើន​មិនបាន​ចូលរួម ទិវា​វប្បធម៌ អាច​ចូល​ទស្សនា ។

​លោក​បាន​បន្ថែមថា រហូតមកដល់​ពេលនេះ មាន​អ្នកទិញ​សំបុត្រ​បាន​ប្រមាណ​ជា ២០​ភាគរយ និង​មានការ​កក់​សំបុត្រ​ពី​អ្នកគាំទ្រ​មិនទាន់​បានមក​ទទួល​នៅឡើយ​។ ហើយ​លោក​ពិតជា​រំពឹងថា នឹងមាន​ទស្សនិកជន ៣០០ ទៅ​៤០០​នាក់ អាច​ចូលរួម​ទស្សនា ក៏ដូចជា​លើកទឹកចិត្ត​សិល្បករ​ផ្នែក​ល្ខោននិយាយ មាន​ទឹកចិត្ត​បន្ត​ការសម្តែង និង​បន្ត​ថែរក្សា​ទៅមុខទៀត​។​

​គួរ​ដឹងថា កាលពី​ឆ្នាំ​២០១៦ កម្មវិធី​និយាយ បាន​លើកយក​ល្ខោននិយាយ​រឿង កុលាប​ប៉ៃលិន មក​សម្តែង​។ គ្រានោះ ការសម្តែង​លើ​ឆាក​ប្រហែល​១​ម៉ោង​នោះ គឺជា​ទស្សនីយភាព​មួយ​ដ៏​កម្រ​បំផុត​សម្រាប់​ទស្សនិកជន​ខ្មែរ​ប្រហែល​៨​រយ​នាក់​។ សម្រាប់​គម្រោង​ថ្មី​នេះ នឹង​ចាប់ផ្តើម​សម្តែង ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​០៦ កញ្ញា ចាប់ពី​ម៉ោង​០៦​ល្ងាច នៅ​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ តម្លៃ​សំបុត្រ​ចូល​ទស្សនា ២០០០០​រៀល​សម្រាប់​អ្នកចូលរួម​ម្នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close