ប្រទេសថៃ ការឆ្លងជំងឺកូវីដឆ្លងប្រចាំថ្ងៃជាង ១ម៉ឺននាក់ អាចអូសបន្លាយដល់១ខែទៀត
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប៉ាន់ប្រមាណថា ស្ថានភាពតានតឹងនៃជំងឺកូវីដ១៩ ក្នុងប្រទេសនឹងអូសបន្លាយប្រមាណ២សប្តាហ៍ ទៅដល់៤សប្តាហ៍ទៀត នេះបើតាមការអនុរដ្ឋមន្ត្រីសុខាភិបាលថៃ។
លោក Sathit Pitutecha ថា លោកប្រាយុទ្ធបានបង្ហាញពីការប៉ាន់ប្រមាណនេះប្រាប់ទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះ ។ លោកប្រាយុទ្ធបន្ថែមទៀតថា គ្រប់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវឲ្យពលរដ្ឋដឹងពីស្ថានភាពពិតនៃបញ្ហាជំងឺកូវីដ១៩ក្នងប្រទេស។
ថៃមានការឆ្លងប្រចាំថ្ងៃ ជាង១ម៉ឺននាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នាហើយ ខណៈការស្លាប់ប្រចាំថ្ងៃវិញ ភាគច្រើន លើសពី១០០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។