អាសូរណាស់! បុរសម្នាក់ ឆក់ខ្សែភ្លើងស្លាប់ ពេលកំពុងផ្សាដែក
ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១ មានករណីមនុស្សឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់ម្នាក់ នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះឈ្មោះ ងឿន សៅផាន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ មុនពេលកើតហេតុ ជនរងគ្រោះ បានមកធ្វើការជាជាងផ្សាដែកឲ្យគេ នៅចំណុចកើតហេតុ ខណៈកំពុងផ្សា ដោយការធ្វេសប្រហែស បានយកដៃទៅកាន់ដែក ទើបមានចរន្តឆ្លងកាត់ ឆក់ស្លាប់ភ្លាមៗតែម្តង។
ករណីនេះ សមត្ថកិច្ចថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។