សមត្ថកិច្ច​គ្រោងនឹង​ផាកពិន័យ ចំពោះអ្នក​មិន​ពាក់ម៉ាស់​នៅទីសាធារណៈ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលរស់​នៅ​ក្នុង​រាជធានីភ្នំពេញទាំងអស់ នៅពេល​ធ្វើដំណើរ​ដោយ​ថ្មើរ​ជើង ជិះកង់​ ជិះម៉ូតូ​ ម៉ូតូកង់បី​ … សូមចូលរួមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីចូលរួមបង្ការ​ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​ ។

ស្នងការបញ្ជាក់ថា សមត្ចកិច្ចគ្រប់គោលដៅនឹងចាប់ផ្តេីមត្រួតពិនិត្យ​ ហើយ​ណែនាំអប់រំ, បន្ទាប់ពីធ្វេីការណែនាំហេីយ នៅតែមិនអនុវត្ត នោះសមត្ថកិច្ចនឹងធ្វេីការផាកពិន័យតាមច្បាប់កំណត់។

យោង​តាម​ប្រកាស​ក្រសួងសុខាភិបាល​កម្ពុជាកាលពីខែមីនា​ បាន​កំណត់​ឱ្យប្រជាពលរដ្ឋ​ទាំងអស់​ត្រូវពាក់ម៉ាស​ឱ្យបានគ្រប់គ្នា ​និងរក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​១ម៉ែត្រកន្លះ ​ដើម្បី​ជាការ​ចូលរួម​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ក្នុងនោះ ​ក្រសួង​សុខាភិបាល​បានកំណត់​ច្បាស់លាស់​ថា​ បុគ្គល​ណាដែល​មិនពាក់ម៉ាស​នៅទីសាធារណៈ ​និងកន្លែង​ជួបជុំ​មនុស្សច្រើន​ និងមិនរក្សា​គម្លាតបុគ្គល​ គឺនឹង​ត្រូវរងការ​ផាកពិន័យ​ជាទឹកប្រាក់​ពីចន្លោះ​២០ម៉ឺន​រៀលទៅ១លានរៀល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close