ក្រោយកិច្ចពិភាក្សា ចិនប្រកាសជួយដល់ក្រុមតាលីបង់ នៅអាហ្វហ្គានីស្ថាន
ចិនបានសន្យាថានឹងជួយដល់ក្រុមតាលីបង់ ក្នុងសកម្មភាព អភិវឌ្ឍន៍ប្រទេសអាហ្វហ្គានីស្ថានជាថ្មីឡើងវិញ។ ទន្ទឹមនឹងនោះក៏បានកាស្នើដល់ក្រុមតាលីបង់កាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមអ៊ីស្លាមនៅតំបន់ ភាគខាងកើត Turkestan (ETIM)។
សារព័ត៌មាន South china Morningpost បានផ្សាយថា ចិនបានសន្យាជួយដលក្រុមតាលីបង់ក្នុងការកសាងប្រទេសអាហ្វហ្គានីស្ថានឡើងវិញ ទន្ទឹមនឹងនោះក៏បានស្នើរដល់ក្រុមនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយ ក្រុមអ៊ីស្លាម ETIM ដែលជាក្រុមត្រូវបានរដ្ឋាភិបាលទីក្រុង ប៉េកាំងចាត់ទុកថាជាក្រុមនៅពីក្រោយការវាយប្រហារនៅតំបន់ស៊ីនជាំង។
ការសន្យាខាងលើ ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោកវ៉ាងយី លើកឡើងនៅក្នុងកិច្ចពិភាក្សាជាមួយ គណៈប្រតិភូតាលីបង់ ដឹកនាំដោយលោក Mullah Abdul Ghani Baradar ស្ថាបនិកបង្កើតក្រុមតាលីបង់ ទៅកាន់ទីក្រុង Tianjin ប្រទេសចិន នាថ្ងៃទី២៨ខែកក្កដា។ នេះជាលើកទីមួយដែលមន្ត្រីជាន់ខ្ពស់ក្រុមតាលីបង់បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន។
ជំនួបពិភាក្សាកើតឡើង ក្រោយពេលដែលក្រុមតាលីបង់ដណ្តើមការគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានពាក់កណ្តាល ស្ថិតនៅជាប់តំបន់ព្រំដែនស៊ីនជាំងប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។