អាមេរិក​-​វៀតណាម​បង្កើន​ទំនាក់ទំនង​សន្តិសុខ ការពារជាតិ​កាន់តែ​ប្រសើរ​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កំពុងស្ថិត​ក្នុងប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការលើកកម្ពស់ ចំណងទាក់ទង​នៃ​វិស័យ​សន្តិសុខ​រវាង​ភាគី​ទាំងពីរ​។

​មុន​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​វៀតណាម នៅ​ទីក្រុង​ហាណូយ លោក អូ​ស្ទី​ន បាន​ថ្លែងថា សហរដ្ឋអាមេរិក​មិនបាន​ស្នើ​ឲ្យ វៀតណាម​ដាច់ខាត​ត្រូវ ជ្រើស​រើសយក​ប្រទេស​ណាមួយ​ឡើយ​។ ប្រមុខ​ការពារជាតិ​អាមេរិក បាន​និយាយ​ដូច្នេះ​ថា «​គោលដៅ​កណ្តាល​មួយ​របស់​យើង គឺ​ធានាថា​សម្ព័ន្ធមិត្ត​ក៏ដូចជា​ដៃគូ​នានា របស់​សហរដ្ឋអាមេរិក មាន​សិទ្ធិសេរីភាព​ពេញលេញ ដើម្បី​កំណត់​អនាគត​ដោយ​ខ្លួនឯង​»​។​

​ខណៈ​ទំនាក់ទំនង​យោធា​រវាង​អាមេរិក​និង​វៀតណាម កំពុងមាន​ភាព​កាន់តែ​ស៉ី​ជម្រៅ​ទៅៗ រដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​លើកឡើងថា វា​នៅមានកម្រិត​នៅឡើយ​ក្នុង​ចំណងទាក់ទង​ប្រទេស​ទាំងពីរ លុះត្រាតែ​ទីក្រុង​ហាណូយ សម្រេចបាន​នូ​វឌ្ឍនភាព លើ​បញ្ហា​សិទ្ធិមនុស្ស​។​

​គួរ​បញ្ជាក់ថា លោក អូ​ស្ទី​ន មិនបាន​លើកឡើង​ចំឈ្មោះ​ប្រទេស​ចិន​ទេ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ទស្សនៈ​យល់ឃើញថា នៅ​តំបន់​អា​ស៉ី ភាព​តានតឹង​រវាង សហរដ្ឋអាមេរិក​និង​ចិន​កំពុង​កើនឡើង ដែល​រហូតដល់​ថ្នាក់​អាច​ត្រូវ​បង្ខំ​ឲ្យ​ប្រទេស​នីមួយៗ ធ្វើការ​ជ្រើសរើស​រវាង​មហាអំណាច​ទាំងពីរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close